អាបពាក់មួក​សុវត្ថិភាព Arb Wears Helmet (Full)


"អាបពាក់មួកសុវត្ថិភាព" ពិតជាប្លែក... ! សើចចុកពោះ....!

ខ្សែភាពយន្តថ្មីដែលទើបតែ បញ្ចប់ការថតកាល ពីពេលថ្មីនេះ មានចំណងជើងថា "អាបពាក់មួកសុវត្ថិភាព" ដែលជាស្នាដៃថ្មី របស់ផលិតកម្ម " D Production House"


ខែ្សភាពយន្តថ្មីដែលពោរពេញ ទៅដោយភាពកំប្លុកកំប្លែង រន្ធត់ ព្រឺព្រួច ប្រជុំទៅដោយតារាល្បីៗ មកពូនផ្ដុំជារឿងអាបនេះ ត្រូវបានគេរំពឹងថា នឹងទទួលបានជោគជ័យ និងការគាំទ្រពីសំណាក់ ទស្សនិកជន គ្រប់ស្រទាប់ វណ្ណៈជាពិសេស អ្នកដែលនិយមចូលចិត្ត ទស្សនាខ្សែភាពយន្ត បែបខ្មោចព្រាយនេះ។
"អាបពាក់មួកសុវត្ថិភាព" បានចូលរួមសម្ដែងដោយ តារាល្បីៗជាច្រើនដួងដូចជា លោក ជា សុវណ្ណនរាហ៍ កញ្ញា ប៊ីរីយា កញ្ញា ថន លក្ខិណា នាយពាក់មី នាយគ្រឿន BIG ឌីជេ ក្ដឹប ...និងតារាកំប្លែងជា ច្រើននាក់ទៀត។
ខាងក្រោមនេះគឺជា សកម្មភាពខ្លះៗក្នុងពេលដែល ក្រុមការងាររបស់ផលិតកម្ម D Production House បានថតពីឈុតឆាតនីមួយៗ ពីផ្នែកនៃផ្ទៃរឿងទាំងមូល ។